World of Youth News

“អាប៉ូយកូនឪ” ចាប់ផ្តើមផ្ទុះទាំងក្រុង និង ស្រុកស្រែ (Video Inside)

Published on Saturday, April 12, 2014 2:35 AM // ,

ភំ្នពេញ៖​ចម្រៀង​មួយ​បទ​ច្រៀង​ដោយតា​រា​កំប្លែង​នាយ​ពែកមី​មាន​ចំណង​ជើង​ថា​”អាប៉ូយ​កូន​ឪ”ក្នុង​ផលិត​កម្ម​ថោន​ពេល​បាន​ទស្សនា​ហើយ​ហាក់​ហួសចិ​ត្ត​តែម្ដង​ព្រោះ​អត្ថន័យ​នៃ​ប​ទ​ចម្រៀង​នេះ​បាន​បញ្ជាក់​ពីភាព​ខ្ជិល​ច្រអូស​ របស់យុវវ័យសម័យថ្មីម្នាក់ នៅក្នុងភូមិស្រុកស្រែចម្ការ តែងបង្កបញ្ហាមិនចេះចប់ ។

 ក្នុងអាល់ប៊ុមវ៉ុលថ្មីនេះ គេបានពិនិត្យឃើញថា មានបទចម្រៀងជាច្រើន គ្រប់ចង្វាក់ទាំងអស់ ត្រូវបានចេញលក់ជាបន្តបន្ទាប់ ដើម្បីត្រៀមអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ក្នុងនោះបទមួយ ចេញដោយផលិតកម្ម ថោន មានចំណងជើង ថា “អាប៉ូយកូនឪ” គ្រាន់តែចេញជា VCD ខារ៉ាអូខេ ភ្លាម ឃើញថា មានអ្នកគាំទ្រ និងទស្សនាយ៉ាងព្រោងព្រាត ។ ជាពិសេស បើនិយាយពីអត្ថន័យ ក្នុងបទនេះវិញ មានលក្ខណៈ កំប្លុកកំប្លែង តែស្ដែងពីការពិត របស់យុវវ័យសម័យថ្មី ដែលនិយមម៉ូដសម្លៀកបំពាក់ និងធ្វើអ្វីៗប្លែកៗ តាមសម័យកាល ធ្វើឲ្យអ្នកទស្សនា ហួសចិត្តតែម្ដង.. ។ កុំបង្អង់យូរសូមទស្សនា ទាំអស់គ្នា ថាបទនេះមានអត្ថន័យកំប្លុកកំប្លែងយ៉ាងណា ?

សូមចុចទីនេះ ដើម្បីមើលវីដេអូ យុវវ័យជាច្រើនទៀត

Subscribe to our RSS Feed! Follow us on Facebook! Follow us on Twitter! Visit our LinkedIn Profile!