កំពូលតារាសិចស៊ីចិន នាង Gan Lu Lu ប្រកាសចង់ថតរឿងសិច ជាមួយតារាប្រុសល្បី
ចិន៖ តារាម៉ូចិនដែលមានរឿងអាស្រូវខាងបង្ហោះរូបសិចស៊ីតាមអ៊ីនធើណេត នាង កាន លូលូ (Gan Lulu) នាពេលថ្មីៗនេះស្រាប់តែលេចមុខនៅលើទឹកដី Lan Kwai Fong ជាទីកន្លែងដែលគេរៀបចំឈុតឆាកថតកុនក្នុងទីក្រុងហុងកុង ដែលវត្តមាននេះនាងចាប់ផ្តើមនិយាយពីការថតខ្សែភាពយន្តអប់រំសិច ឬអប់រំផ្លូវភេទ ដោយមានម្តាយរបស់នាងជាអ្នកគាំទ្រផងដែរ។
ជាក់ស្តែងពេលនាង កាន លូលូ (Gan Lulu) និយាយអំពីដំណើរទស្សនកិច្ចការងាររបស់នាងនៅ Lan Kwai Fong ទីក្រុងហុងកុងស្តីអំពីការថតរឿងសិច ជាមួយតារាប្រុសហុងកុងល្បីឈ្មោះ Nicholas Tse នោះ ស្រាប់តែម្តាយរបស់នាងដែលធ្លាប់បង្ហោះវីដេអូសិចរបស់ កាន លូលូ (Gan Lulu) (សិចខ្លួនឯងដើម្បីឱ្យគេស្រើបស្រាល) ដែលធ្វើសកម្មភាពនៅក្នុងបន្ទប់ទឹកនោះបានមកស្រែកឮៗដោយក្តីរំភើបថា Nicolas របស់យើងបានត្រឡប់មកវិញហើយ មានន័យថា គឺគាត់គាំទ្រឱ្យថតរឿងអប់រំសិចជាមួយ Nicholas Tse។
កាន លូលូ (Gan Lulu) និយាយថា នាងសង្ឃឹមថា នឹងទទួលបានឱកាសថតរឿងអប់រំសិចសម្រាប់មនុស្សពេញវ័យនៅហុងកុងនេះ ហើយ Nicholas Tse និង Edison Chen គឺពិតជាដៃគូថតរឿងលើគ្រែដ៏ស័ក្តិសមរបស់នាង។ កាន លូលូ (Gan Lulu) និយាយទៀតថា នាងចាប់អារម្មណ៍ និងកោតសរសើរ Nicholas Tse តាំងពីនៅក្មេង ហើយថែមទាំងបញ្ឆិតបញ្ឆៀងថា នាង និង Nicholas Tse ធ្លាប់មានអីៗលើសពីមិត្តធម្មតាទៅទៀត។
តាំងពីក្រោយពេលដែល Nicholas Tse លែងលះប្រពន្ធមក គាត់មិនមានជាប់រវីរវល់ជាមួយនារីណាទៀតឡើយ ហើយខ្ញុំគិតថា គាត់សមនឹងទទួលថតរឿងនេះខ្លាំងណាស់ជាមួយខ្ញុំ។នៅពេលសួរថា តើនាងនឹងមានការណាត់ជួប Nicholas Tse ដែរឬទេនៅក្នុងដំណើរទស្សនកិច្ចលើទឹកដី Lan Kwai Fong នេះ?
នាងថា ប្រាកដជាមាន តែថានៅទីណានោះទុកជាការសម្ងាត់ ព្រោះចង់ឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។
បើតាមបណ្តាញផ្សព្វផ្សាយនៅហុងកុងថា ដំណើរទស្សនកិច្ចការងាររបស់ កាន លូលូ (Gan Lulu) ទៅកាន់ Lan Kwai Fong នេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបុរសអ្នកនិយមគាំទ្រនាង ហើយពួកគេថែមទាំងបានសុំហត្ថលេខា និងថតជាមួយនាងទៀតផង។
សូមបញ្ជាក់ថា កាន លូលូ (Gan Lulu) មានកំពស់១,៦៥ ម៉ែត្រ ទំងន់ ៤៣ គីឡូក្រាម នាងបានទទួលការបណ្តុះបណ្តាលជំនាញរបាំ និងល្ខោនពីទីក្រុងប៉េកាំង ហើយនាងបានចាប់យកអាជីពជាតារាចម្រៀង និងតារាម៉ូដែលចិនរហូតទទួលបានកេរ្តិ៍ឈ្មោះល្បី និងអ្វីដែលធ្វើឱ្យគេខ្នាញ់នោះ គឺនាងល្បីខាងបង្ហោះរូបសិចស៊ី ឬរូបស្រើបស្រាល៕