World of Youth News

មើល​នែក​! គូ​ចម្រៀង​បង​ប្អូន​ថ្មី​​មុខ​ Cute Cute ហើយ​រាំ Cute Cute ទៀត​! (មាន Video Clip)

Published on Sunday, April 13, 2014 2:33 AM // ,

គ្រាន់​តែ​ចេញ​បទ​ចម្រៀង​ដំបូង​ភ្លាម​ គូ​ចម្រៀង​ Akdong Musician ដែល​មាន​សមាជិក​បង​ប្អូន​បង្កើត Lee Chan-hyuk, និង Lee Soo-hyun ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ តាម​រយៈ​ទេពកោសល្យ​សម្ដែង​ដ៏​ប៉ិន​ប្រសប់ និង​ការ​តុបតែង​ខ្លួន​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ទាំង​ពីរ​នាក់។ 

​គូ​ចម្រៀង​ដែល​ស្ថិត​ក្នុង​ផលិតកម្ម YG នេះ​បាន​ចេញ​អាល់ប៊ុម​ដំបូង​របស់​ពួក​គេ​កាល​ពី​សប្ដាហ៍​មុន គឺ​អាល់ប៊ុម “Play” ដែល​បទ​ចម្រៀង​ល្បី​របស់​ពួក​គេ​មាន​ចំណង​ជើង​ថា “200%”។ ទោះ​យ៉ាង​ណា​តារា​ទាំង​ពីរ​នាក់​មិន​មែន​ទើប​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ពេល​ចេញ​អាល់ប៊ុម​នេះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​មក​ហើយ​ ដោយ​សារ​ពួក​គេ​ជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី​ប្រឡង​សមត្ថភាព “K-Pop Star” កាល​ពី​ឆ្នាំ​មុន៕
------------------------
ប្រភព​អត្ត​បទៈ Sabay


សូមចុចទីនេះ ដើម្បីមើលវីដេអូ យុវវ័យជាច្រើនទៀត

Subscribe to our RSS Feed! Follow us on Facebook! Follow us on Twitter! Visit our LinkedIn Profile!