ដេកជាមួយគ្នា ៥ដង ខាងប្រុស សុំចែកផ្លូវគ្នា ចុងក្រោយ ខាងស្រី អាយុ ១៥ឆ្នាំ ប្តឹងប៉ូលីសថា ត្រូវគេចាប់រំលោភ
សឹង្ហបុរី៖ សន្តិសុខម្នាក់ នឹងត្រូវចូលគុក ក្នុងថ្ងៃព្រហស្បតិ៍នេះ ចំនួន១០ខែ ដោយសារតែរួមភេទ ជាមួយក្មេងស្រីអាយុ ទើបតែ១៥ឆ្នាំ ចំនួន៥ដង។
បុរសនោះ ឈ្មោះថា Desmond tan Jun Wei អាយុ២៤ឆ្នាំ បានរួមភេទ ជាមួយក្មេងស្រី អាយុ១៥ឆ្នាំម្នាក់ ក្នុងផ្ទះរបស់គាត់ នៅតំបន់Jurong ភាគខាងលិច ផ្លូវលេខ៦៤ កាលពីឆ្នាំមុន ខែកុម្ភៈ។
ដំបូងនោះពួកគេ បានស្គាល់គ្នា តាមរយៈមិត្តភក្កិ នៅក្នុងខែវិចិ្ឆកា ឆ្នាំ២០១២ បន្ទាប់មក ពួកគេក៏បានចាប់ផ្តើម ស្រលាញ់គ្នាតែម្តង។ ប៉ុន្តែក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ក្មេងស្រីម្នាក់នោះ បានទៅលេងផ្ទះរបស់គាត់ ស្រាប់តែភ្លាមៗនោះ គាត់ក៏បានសុំនាង រួមភេទជាមួយ ដូច្នេះនាងក៏បានយល់ព្រម ថែមទៀត។
គួររំលឹកផងដែរ ថាពួកគេ បានរួមភេទជាមួយគ្នាចំនួន ៥ដង និងមិនបានការពារថែមទៀត។ បន្ទាប់មកពួកគេ ទាំងពីរក៏បានចែកផ្លូវគ្នា ស្រាប់តែក្មេងស្រីម្នាក់នោះ បានទៅប្រាប់អ្នកប្រឹក្សាក្នុងសាលា ពីដំនើរដើមទង ដែលលោកTan បានរួមភេទជាមួយនាង។
មិនតែប៉ុណ្ណោះ នាងក៏បាន ទៅប្តឹងប៉ូលីសថែមទៀត ក្នុងថ្ងៃទី១ខែ មីនា ថាលោកTan បានចាប់រំលោភនាង។ យ៉ាងណាមិញ មេធាវីរបស់លោកTan Patrick Fernandez បាននិយាយថា "លោក Tan មិនបានរៀបគំរោងការ ក្នុងការចាប់រំលោភនាងទេ គឺមានន័យថា ពួកគេទាំងពីរនាក់នេះ បានព្រមព្រៀងគ្នា។"
ប៉ុន្តែទោះជាយ៉ាងណា ចំពោះអាយុវិញ គឺពួកគេខុសគ្នាឆ្ងាយខ្លាំងណាស់ ដូច្នេះហើយទើបធ្វើអោយ លោកTan ត្រូវមានទោស ជាប់គុក រួមទាំង ត្រូវបង់ប្រាក់ ចំនួន ១៥,០០០ដុល្លារថែមទៀត៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?
ប្រភព ខ្មែរឡូត
រូបតំណាង |