World of Youth News

ចំណុចគួរពិចារណា សម្រាប់ស្ត្រី ក្នុងការស្វែងរក ស្នេហាពិត

Published on Tuesday, April 15, 2014 6:23 AM // ,

ប្រភព​អត្ត​បទៈ Looking Today
---------------------------------- 
ការស្វែងរកស្នេហាពិត មិនមែនជារឿង ងាយស្រួសទេ ប៉ុន្តែវាក៏មិនមែនរឿង ហួសសមត្ថភាពនោះដែរ សម្រាប់នារី ទាំងឡាយដែល ចង់បានបុរស ល្អឥតខ្ចោះមកធ្វើជាគូអនាគត ។ ខាងក្រោមនេះ គឺជាចំ ណុចខ្លះៗ ដែលអ្នកគួរពិចារណាដើម្បី ស្វែងរកស្នេហាពិត…។

-កុំដាក់លក្ខខណ្ឌខ្ពស់ពេក
ដូចជាត្រូវកំណត់ថាបុរសម្នាក់នោះត្រូវតែស្រស់សង្ហាដូចតួកុនកូរ៉េ ជាអ្នកមានទ្រព្យ បើមិនអីចឹងទេ ស៊ូនៅព្រៅអស់ មួយជីវិត ព្រោះបុរសឥតខ្ចោះ បែបនេះគ្មានឲ្យអ្នកជ្រើសច្រើននោះទេ ។

-បើកឱកាសឲ្យខ្លួនឯងខ្លះ
បើចង់មានស្នេហាមិនត្រូវបង្ខាំងខ្លួនឯងនៅតែក្នុងផ្ទះ មិនចេញទៅមានទំនាក់ទំនងនឹងសង្គម ខាងក្រៅខ្លះ ឬជួបតែបុរស ដដែលៗ នៅកន្លែងធ្វើការ នោះទេ ។

-ប្រយ័ត្នបុរស មានម្ចាស់រួចហើយ
បុរសដែលមានប្រពន្ធកូនរួចហើយ ចាត់ទុកជាប្រភេទគ្រោះថ្នាក់ លេខ១ដែលស្ត្រីនៅលីវទាំងឡាយ មិនគួរចូល ទៅពាក់ព័ន្ធ ព្រោះល្បិចកល របស់ ពួកគេមានច្រើនតាមរយៈបទបិសោធន៍នៃការមានគ្រួសារ អាចធ្វើឲ្យអ្នកងាយនឹងស្លុងអារម្មណ៍ ។ សម្តីដែលគេច្រើនតែលើកយកមកធ្វើជាធ្នាក់គឺ “ភរិយាមិន យល់ចិត្តគេបំផុត” ធ្វើឲ្យស្ត្រីខ្លះលះបង់ចិត្ត និងកាយ រហូតដល់ទ្រព្យសម្បត្តិ ឲ្យទៅបុរសម្នាក់នោះ ទៀតផង ។

-កុំវាយតំលៃមនុស្ស តែសំបកក្រៅ
កុំប៉ាន់ស្មានបុរសនោះផ្តេសផ្តាស បើមិនទាន់ស្គាល់គេច្បាស់ ។ ឃើញគេនៅឆ្ងាយៗពី អ្នកក៏គិតថាគេ អៀនប្រៀន មិនចេះរាក់ទាក់ ឬឃើញគេជិះរថយន្តថ្លៃៗក៏ថា គេជាអ្នកមាន ជួនកាលបើអ្នកបាន ជជែកលេង ជាមួយបុរសដែលអៀនប្រៀនម្នាក់នោះ ប្រហែលជាអ្នកយល់ឃើញថា គេជាមនុស្ស មានវោហារថែមទាំង កំប្លុកកំប្លែងទៀតផង ។ ម្យ៉ាងទៀត តើអ្នកណាទៅដឹងថា នៅពីក្រោយបុរស បើករថយន្តថ្លៃៗ ម្នាក់នោះអាចនឹងមានជាប់បំណុល គេវ័ណ្តក ក៏ថាបាន ។ អ្នកខ្លះចាត់ទុកថា សំបកក្រៅគឺជារឿងសំខាន់ ដោយគិតថាបើបុរស ម្នាក់នោះមិនសង្ហា មិនអស្ចារ្យតាមការចង់បាននោះ ខ្លួនមិនបន្ទាបខ្លួនមក សេពគប់នាំតែខាតពេលទេ ។ ប៉ុន្តែអ្វីដែលសំខាន់ គួរតែងាកមកពិចារណា ពីអត្តចរិតនិងទស្សនៈ នៃការប្រើជីវិតរួមគ្នា វិញប្រសើរជាង ។

-លក្ខខណ្ឌត្រូវឈរលើគោលការណ៍អាចទៅរួច
ពេលដាក់លក្ខខណ្ឌមួយចំនួន ហាក់ដូចជាការសាងឧបសគ្គឲ្យដល់សេចក្តីស្នេហារបស់ខ្លួន មិនអាច ផ្តល់ ឱកាសឲ្យខ្លួនឯងបាន ដូចជាដាក់លក្ខខណ្ឌថា ត្រូវតែជាបារាំងស្បែកស ភ្នែកពណ៌ទង់ដែង ប៉ុណ្ណោះទើបព្រមទទួលធ្វើជា គូស្នេហ៍ ដែលជាការដាក់រនាំងសម្រាប់ខ្លួនឯង មិនឲ្យរកឃើញ ស្នេហ៍ពិត ។

-ចេះប្រមាណខ្លួន
គឺជាអង្គប្រកបដ៏សំខាន់ បំផុតក្នុងការកំណត់លក្ខខណ្ឌ ព្រោះវាអាចកំណត់លទ្ធភាព បានឬមិនបាន របស់លក្ខខណ្ឌដែលអ្នករំពឹងទុក ។ បើអ្នកជាស្ត្រីមានមុខមាត់ធម្មតាប៉ុន្តែលក្ខខណ្ឌបុរសក្នុង ក្តីស្រមៃ របស់អ្នកគឺខ្ពស់ជាង វាអាចនឹងទៅរួចហើយ ប៉ុន្តែពិបាកបន្តិច ។

-គិតដល់សម្ព័ន្ធភាពដែលខុសប្លែកគ្នារបស់បុរសស្ត្រី
ស្ត្រីត្រូវការសេចក្តីស្រឡាញ់ ប៉ុន្តែបុរសវិញត្រូវការថ្នាក់ថ្នម បបោសអង្អែលហើយនៅពេល នឹកគិតដល់ សម្ព័ន្ធភាពស៊ីជម្រៅ ដែលហៅថា ភេទសម្ព័ន្ធនោះ ស្ត្រីរមែងនឹកគិតទៅដល់ក្តីស្រឡាញ់ ជាមុនខណៈ ដែលបុរសនឹកគិតទៅដល់កន្លែងរួមរ័ក្សជាមុន លុះនៅពេលដែលសោយសុខរួចហើយ ក៏នឹងកើតមាន ភាពទន់ភ្លន់ ក្រោយក្តីស្រឡាញ់របសនាង ។ ដូច្នេះហើយទើបបុរសទាំងឡាយរមែងស្លាប់ ក្រោម កន្ទុយក្បិនស្រីស្អាត…៕


សូមចុចទីនេះ ដើម្បីមើលវីដេអូ យុវវ័យជាច្រើនទៀត

Tags: ,

Subscribe to our RSS Feed! Follow us on Facebook! Follow us on Twitter! Visit our LinkedIn Profile!