នាង Gabby ជាតារាម៉ូដែល វ័យក្មេងមានតម្លៃខ្លួនខ្ពស់ជាងគេ
តាមប្រភពព័ត៌មាន បរទេសនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ នេះ បានប្រាប់ឲ្យដឹងថា នាង Gabby ជាតារាម៉ូដែលសម្រស់ស្រស់ស្អាត និងពេញនិយមបំផុត របស់អ្នកនិយមលេងប្រព័ន្ធអនឡាញ ត្រូវបានទស្សនិកជនតាមអនឡាញ ដាក់រហស្សនាមថា តារាម៉ូដែល Angela Baby ដោយតែនាងមានមុខមាត់ ស្រដៀងគ្នា នឹង Angela Baby ។
បើយោងតាមគេហទំព័រ Cri posting កាលពីម្សិលមិញ បានចុះផ្សាយថា រូបថតថ្មីរបស់នាង Gabby ព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅឯពិព័រណ៍រថយន្ត អន្តរជាតិនៅ ទីក្រុងប៉េកាំង ប្រទេសចិន ស្រាប់តែក្លាយជាជើងឯកលេខ១ តាមបណ្តាញសារព័ត៌មាននានា ក្នុងប្រទេសចិន ។
អ្នកថតរូបជាច្រើន ទទួលការផ្តោតអារម្មណ៍ លើនាង Gabby ។
អ្នកតំណាងនៃព្រឹត្តិការណ៍ បានឲ្យដឹងថា វត្តមាននាងចូលរួម បានទាក់ទាញការយកចិត្តទុកដាក់ ពីទស្សនិកជន និងអ្នកទស្សនាជាច្រើន ហើយដោយភាពស្រស់ស្អាតវ័យក្មេង ធ្វើឲ្យក្រុមហ៊ុនត្រូវការនាង ផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យតម្លៃខ្លួនថ្លៃបំផុត ព្រោះនាង Angela មានមុខមាត់ស្រដៀង នឹងនាង Angela Baby ដែរ។
បច្ចុប្បន្ននេះ បណ្តាញក្រុមហ៊ុននានា យល់ព្រមបង់ប្រាក់ឲ្យនាងក្នុងតម្លៃ ១១០០០ ដុល្លារសម្រាប់ ព្រឹត្តិការណ៍មួយ ដែលបានអញ្ជើញនាងឲ្យចូលរួម៕
អត្ថបទពី៖ Lookingtoday